Header Ads

Header ADS

ដំរី - ព្យុះទីហ្វុងដ៏ធំកំពុងធ្វើដំណើរពីវៀតណាមមកកម្ពុជា





បើទោះជាក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាំក៏ដោយ ព្យុះដំរី (Damrey) នៅតែបន្តនាំយក​ ភ្លៀងព្យុះនិងខ្យល់ខ្លាំងមកកាន់ប្រទេសវៀតណាម ខ្មែរ និងឡាវ។



ព្យុះដំរី (Damrey) ដែលបានឆ្លងកាត់ប៉ែកខាងត្បូងនៃប្រទេសវៀតណាមមានកំលាំងខ្លាំប្រហែលនឹងព្យុះហឺរីខេន(Hurrican) ប្រភេទ ២ នៅមហាសមុទ្រប៉ាស៉ីហ្វិកខាងកើត រឺមហាសមុទ្រអាត្លង់ទិចខាងកើត។ កាលពីព្រឹកថ្ងែសៅរ៍កន្លងទៅនេះព្យុះនេះបានបង្ហាញវត្តមាននៅខេត្ត​  Tuy Hòa and Phan Rang-Tháp Chàm​របស់ប្រទេសវៀតណាម។

90.jpeg

ព្យុះដំរី (Damrey) អាចនឹងត្រូវបានគេចាត់ទុកថាជាព្យុះទីហ្វុងធំបន្ទាប់ពីព្យុះលីងលីង (Lingling) ដែលមកបក់បោកនៅខាងជើងប្រទេសវៀតណាម ខេត្ត Qui Nhon កាលពីខែ វិចិ្ឆកា ឆ្នាំ ២០១១។ ដោយព្យុះលីងលីង (Lingling)ក៏មានកម្លាំងខ្លាំងប្រហែលនឹងព្យុះ Hurrican (ហឺរីខេន) ប្រភេទ ២ មុនពេលទៅដល់ជិតខេត្ត Qui Nhon។​ កម្លាំងខ្យល់បកបោកខ្លាំងនឹងផ្តាច់ចរន្តអគ្គិសនី និងបង្កការខូចខាតផ្នែករចនាសម្ព័ន្ធ នៅេខត្តចំនួួន ៣ គឺ Ninh Hòa, Nha Trang and Cam Ranh។
កម្លាំងនិងល្បឿនខ្យល់ នឹងមានការថយចុះនៅពេលដែលព្យុះដំរី (Damrey) ធ្វើដំណើរឆ្ងាយពីសមុទ្រ ហើយនឹងកាន់តែខ្សោយទៅពេលដែលឈានចូលថ្ងៃអាទិត្យ។

ស្របពេលជាមួយគ្នាផងដែរ ប្រទេសកម្ពុជានឹងត្រូវទទួលរងខ្យល់បក់ខ្លាំងក្លាដែលអាចបង្កឲ្យមានការខូចខាតទៅលើខេត្តមួយចំនួួនដែលស្ថិតនៅខាងលិចប្រទេស លើសពីនេះទៀតប​ញ្ហាចម្បងដែលព្យុះដំរីនាំមកនោះគឺ​ទឹកជំនន់ និងការរាំងស្ទះលើការធ្វើដំណើរ ដោយគេបានតាមដានថាព្យុះនៅឆ្លងចូលប្រទេសកម្ពុជានៅថ្ងៃអាទិត្យមុនពេលបន្តដំណើរទៅប្រទេសថៃ។

ភ្លៀងធា្លក់ជោគជាំ ទឹកជំនន់ និងដីបាក់ មិនត្រឹមតែបានគំរាមកំហែងដល់អាយុជនជាតិវៀតណាមដែលរស់នៅតំបន់ដែលព្យុះដំរីឆ្លងកាត់នោះទេ ថែមទាំងបានដល់ជនជាតិវៀតណាមដែលរស់នៅភាគខាងជើង វៀតណាមកណ្តាល និង ជនជាតិឡាវដែលរស់នៅតំបន់ភ្នំជិតគ្នានោះផងដែរ។ ប្រជាជនដែលស្នាក់នៅតំបន់នោះគួរតែរៀបចំឲ្យរូចរាល់សម្រាប់ការជំលៀសខ្លួនពីគ្រោះទឹកជំនន់។ទឺកជំនន់នេះអាចនឹងបផ្លាញផ្លូវថ្នល់ និងស្ពាន ដែលអាចបង្កភាពលំបាកដល់ការផ្តល់ជំនួយទៅលើប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំ។
ភ្លៀងនៅនឹងតែបន្តធ្លាក់ខ្លាំង ហើយដែលខ្លាំងបំផុតនោះគឺនៅតំបន់វៀតណាមកណ្តាល និងប្រទេសឡាវ។
ចំហាយដែលសេសសល់ពីព្យុះដំរី ក៏អាចនាំយកភ្លៀងមួយមេធំបន្ថែមទៀមកវៀតណាមកណ្តាលនៅដើមសប្តាហ៍បន្ទាប់ ជាហេតុដែលអាចបង្កឲ្យមានទឹកជំនន់ជាច្រើនទៀត។
ប្រភព៖ accuweath.com

No comments

Powered by Blogger.