ចាំបាច់ទៅឯណាឆ្ងាយ? អូតែលលំដាប់ថ្នាក់លេខ១នៅពិភពលោក នៅសៀមរាបនេះឯង
Trip Advisor ដែលជាគេហទំព័រឈានមុខគេក្នុងការផ្តល់ព័ត៍មានទេសចរណ៍ជុំវិញពិភពលោក បានជ្រើសរើសសណ្ឋាគារ វិរតន៍ នៅខេត្តសៀមរាបជាសណ្ឋាគារលំដាប់ថ្នាក់លេខ១នៅលើពិភពលោក ប្រចាំឆ្នាំ ២០១៨។
 |
បន្ទប់គេង
|
ការដាក់ចំណាត់ថ្នាក់នេះ ត្រូវបានសម្រេចដោយគណនានិង វិភាគលើ គំនិតមតិយោបល់របស់អ្នកស្នាក់នៅដែលត្រូវបានគេហទំព័រនេះប្រមូលមកវាយតម្លៃប្រចាំឆ្នាំ។ សណ្ឋគារវិរតន៍ នាំមុខគេដោយមានភាពស្រស់ស្អាត សេវាកម្មល្អ និងមានតម្លៃសមរម្យ ត្រឹមតែ ៧៨ ផោន ឬ ១០៨ ដុល្លារប៉ុណ្ណោះក្នុងមួយយប់។
 |
អាងហែលទឹក ទំហំ ២០ ម៉ែត្រ
|
សណ្ឋាគារវិរតន៍ស្ថិតនៅកណ្តាលក្រុងសៀមរាបក្នុងតំបន់វត្តបូរដែលមានរស់រវើកមានរចនាបទទំនើបទាន់សម័យប្រកបដោយផាសុកភាពដោយមានសួនច្បារបញ្ឈរពោរពេញទៅដោយរុក្ខជាតិបៃតងស្រស់ស្អាតបន្ទប់គេងទំនើប ៣៥ បន្ទប់អាងហែលទឹក ទំហំ ២០ ម៉ែត្រ មានសេវាកម្មស្ប៉ា កន្លែងហាត់ប្រាណនិង ភោជនីយដ្ឋាននៅក្បែរអាងហែលទឹកទៀតផង។
 |
អាងហែលទឹក ទំហំ ២០ ម៉ែត្រ |
 |
កន្លែងស្ប៉ានិងម៉ាស្សា
|
 |
បណ្ណាល័យ
|
No comments