មុនពេលឡើងទូកគួរប្រយ័ត្ន អមនុស្សនៅទីនោះ....
គ្រប់គ្នាជាទូទៅមិនដែលចាប់អារម្មណ៍ទៅលើអ្វីដែលនៅលើក្បាលទូកនោះទេ។ មិនថាទូកតូច រឺធំនោះទេ តែងតែមានអមនុស្សនៅចាំថែរក្សាជានិច្ច។
អមនុស្សដែលនៅចាំថែរក្សាទូកនីមួយៗ មាននាមពីរទៀតដែលយើងច្រើនតែហៅថា ជំនាងទូក រឺក្បាលទូក។ ពាក្យ «ក្បាលទូក» ច្រើនតែប្រើប្រាស់ទូទៅជាភាសានិយាយ ជាពិសេសរវាងម្ចាស់ទូកដូចគ្នា ដោយវាមិនមែនសំដៅលើរូបរាងក្បាលទូកនោះទេ។ ផ្ទុយទៅវិញ វាសំដៅលើអមនុស្ស អារ័ក្ស អ្នកតាដែលស្ថិតនៅក្បាលទូកដែលតែងតែតាមថែរក្សា និងការពារទូកព្រមទាំងមនុស្សទាំងអស់នៅលើទូក។
តំនម៖ ហាមជាន់ រឺឈរស្ងៀមលើក្បាលទូក។ បើសិនជាក្នុងប្រការណាមួយ ដែលត្រូវតែចាំបាច់ជាន់ក្បាលទូក នោះយើងត្រូវតែប្រញាប់បោះជើងដើរចេញពីក្បាលទូកឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។
សូមប្រយ័ត្ត ព្រោះប្រសិនជាយើងដើរជាន់ក្បាល/ជំនាងទូក វាប្រៀបបានថាយើងមិនគោរពគេជាម្ចាស់នៃទីកន្លែង។ សម្រាប់ទង្វើដែលខ្វះការគោរព អាចធ្វើឲ្យយើងក្បាល ហើមដៃហើមជើងដោយគ្មានមូលហតុទៀតផង។ ដូច្នោះ ប្រសិនបើមិនជឿ ក៏គួរកុំប្រមាទ។
អត្ថបទ និងរូបថត៖ អង្គររៀន-Angkorain

លោកពូនេសាទកំពុងជួសសំណាញ់ ទីកន្លែង៖ ភូមិក្តាត ខេត្តកំពត |
ក្រោយពីបានសំនេះសំណាលជាមួយលោកពូម្នាក់នៅភូមិក្តាត ខេត្តកំពត គាត់បានបញ្ជាក់ឲ្យដឹងថា ការសែនក្បាល/ជំនាងទូកគឺជារឿងចាំបាច់បំផុតសម្រាប់ពួកគាត់ជាអ្នកនេសាទ ព្រោះជីវិតពួកគាត់ស្ថិតនៅក្នុងសមុទ្រ និងទន្លេស្ទើររាល់ថ្ងៃ ដូច្នោះហើយមានតែជំនាងទូកទេនៅតាមថែរក្សាពួកគាត់រហូតទាល់តែឡើងច្រាំងវិញ។ បន្ថែមលើនេះ ក្បាល/ជំនាងទូកក៏ជួយឲ្យពួកគាត់នេសាទបានផលច្រើនគាប់ចិត្តផងដែរ។
របៀបសែន៖ គេតែងតែសែនផ្កាចំរុះពណ៌នៅក្បាលទូក អមជាមួយចេកមួយស្និត និងធូប ៣ រឺ៥ សរសៃ។ បើសិនជាចង់បួងសួង សុំសេចក្តីសុខ និងប្រមូលផលនេសាទបានច្រើន គឺត្រូវដុតធូប ៣ សរសៃ។ ហើយបើសិនជា ចង់ប៉ងប្រាថ្នាសុំអ្វីជាពិសេស ដូចជាសុំកូន សុំលាភ ជាដើម ត្រូវដុតធូប ៥សរសៃ។ គេសែនជារៀងរាល់ថ្ងៃសីល និងរាល់ពេលចេញទូកទៅនេសាទ។
![]() |
ផ្កា និងធូបដែលចងជាប់នឹងក្បាលទូក ទីកន្លែង៖ ភូមិក្តាត ខេត្តកំពត |

No comments