អាកាសយានដ្ឋានថ្មីលើទឹកដីខេត្ត កណ្តាល
រាជរដ្ឋាភិបាលកម្ពុជាមានគំរោងបង្កើតអាកាសយានដ្ឋានធំបំផុតរបស់ពិភពលោកនៅ ខេត្តកណ្តាល។ ព្រលានយន្តហោះដ៏ធំនេះនឹងលេចចេញជារូបរាងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២៦០០ ហិចតា។
យោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយកាលពីពេលថ្មីកន្លងទៅនេះ ហើយគំរោងនេះនឹងត្រូវចំនាយអស់ថវិការសរុបប្រហែល ១៥០០ លានដុល្លារអាមេរិច។ ប្រសិនជាការសាងសង់រួចរាល់អាកាសយានដ្ឋានមួយនេះនឹងជាប់លំដាប់ថ្នាក់ទី ៩ ក្នុងចំនោមអាកាសយានដ្ឋានធំៗលំដាប់ពិភពលោក ដោយវាតូចជាងប្រលានយន្តហោះអាមេរិច Chicago O’Hare (2610 ហិកតា) ហើយធំជាងព្រលានយន្តហោះចិន Beijing Capital International (2330 ហិកតា)។
កាលពីព្រឹកថ្ងៃទី ១១ ខែមករា សប្តាហ៍មុននេះ លោកឧកញ៉ា ពុង ឃាវសែ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វិនិយោគទុន អាណិកជន កម្ពុជា (OCIC) បានចុះកិច្ចសន្យាព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់កម្រោងអាកាសយានដ្ឋានភ្នំពេញ (ថ្មី) ប្រទេសកម្ពុជា ដោយធ្វើឡើងនៅក្នុងវិមានសន្តិភាពក្រោមជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិនលោក លី កឺឈាំង។ ស្ថិតក្រោម ការគ្រប់គ្រង របស់ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ីន វេស មិន (Cambodia Airport Investment Co ., Ltd) គម្រោង សាងសង់ អាកាសយានដ្ឋាន ថ្មី នេះ គឺ ក្នុង គោលបំណង អភិវឌ្ឍ ន៏ សាងសង់ អាកាសយានដ្ឋាន អន្តរជាតិ លំដាប់ថ្នាក់ ៤F ដែល ស្ថិតនៅ ភូមិសាស្ត្រ ក្រុង តាខ្មៅ និង ស្រុក កណ្តាលស្ទឹង ។
បន្ថែមលើនេះផងដែរ ជំនួយការលោក ពុង ឃាវសែ បានបញ្ជាក់ថា ទីកន្លែងការដ្ឋានជាក់លាក់នៅមិនទាន់បានសម្រេចច្បាស់លាស់នៅឡើយទេ ប៉ុន្តែការសាងសង់នឹងត្រូវចាប់ផ្តើមនៅក្នុងរយៈពេលខ្លីពោលគឺប្រហែល ៥ឆ្នាំបន្ទាប់នាពេលខាងមុខនេះ។
No comments