អីយ៉ា! អាកោរតោ្នតកំពត?
សួស្តីមិត្តអ្នកអានទាំងអស់គ្នា!អ្នកណាខ្លះធ្លាប់ភ្លក់រសជាតិអាកោរត្នោត និងអាកោរខ្ទិះ? ប្រាកដជាធ្នាប់ហើយមែនទេ? រួចចុះអាកោរត្នោតប្រចាំខេត្តកំពតវិញ? តោះ! ងាកមកមើលអាកោរត្នោតកំពតទាំងអស់គ្នា!
អាកោរត្នោតនេះមានឈ្មោះមួយទៀតថានំកន្ទួក ប៉ុន្តែជាទូទៅអ្នកស្រុកអ្នកភូមិច្រើនតែហៅថាអាកោរត្នោត។ វាមានខ្នាតតូចជាងអាកោរនានា ហើយមានរាងរៅដូចស្ករត្នោតអីចឹង គ្រាន់តែមានរាងស្តើងជាងបន្តិច។
រីឯរសជាតិវិញគឺថាផ្អែមដូចស្ករត្នោតកូរហើយអីចឹង តែមិនចម្លែកប៉ុន្មាននោះទេ ព្រោះអ្នកធ្វើគាត់កូរស្ករត្នោតស្រស់ៗ ជាមួយអង្ករលីងដែលធ្វើឲ្យអ្នកបរិភោគជក់មាត់ទំពារ។ ជាកិច្ចបង្លើយ គេយកស្លឹកត្នោតមកខ្ចប់នំអាកោរដែលកូរឆ្អិនហើយ ដើម្បីឲ្យចេញជារៀងមូលៗ ដូចក្នុងរូបខាងក្រោមនេះ។ រឹតតែពិសេសនោះគឺតម្លៃដែលនឹងស្មានមិនដល់! ២នំ អស់ថ្លៃតែ ៥០០៛ប៉ុណ្ណោះ! សំខាន់ដាក់តែ ២នំក៏ល្មមឆ្អែតដែរ! សម្រាប់ទីតាំងដែលអាចរកទិញបានគឺស្ថិតនៅជិតខ្សែរថភ្លើងក្បែរភ្នំកំពង់ត្រាច។
អត្ថបទ៖ Angkorian
No comments