Header Ads

Header ADS

ម្សិលមិញ១ថ្ងៃសោះ ស្លាប់ ៧នាក់ របួស១១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៏

ម្សិលមិញ១ថ្ងៃសោះ ស្លាប់ ៧នាក់ របួស១១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៏



យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ទូទាំងប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ ១៣ លើក បណ្តាលអោយ មនុស្ស ៧នាក់ស្លាប់ និង ១១នាក់រងរបួស ក្នុងនោះ ៣នាក់របួសស្រាល និង ៨នាក់របួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង រថយន្តតូច៣គ្រឿង គោយន្ដ១គ្រឿង រថយន្តធំ១គ្រឿង។ 


មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ មិនប្រកាន់ស្ដាំ ប្រជែង និងស្រវឹង។ ហេតុនេះដើម្បីជៀសវាងគ្រោះថ្នាក់ដែលបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតរូបអ្នកផ្ទាល់ និង អ្នកដទៃ សូមមេត្តាគោរពច្បាប់ចរាចរណ៏អោយបានខ្ជាប់ខ្ជួន គោរពគ្នាទៅវិញទៅមក ពិសេស ជៀសវាងការបើកបរ ពេលស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។ 





សូមបញ្ជាក់ថារយៈពេល១៥ថ្ងៃ ពោលពីថ្ងៃ ១ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន១៥៥លើក បណ្ដាលឲ្យមនុស្សស្លាប់៨៤នាក់ របួសធ្ងន់ចំនួន១៥៥នាក់ និងរបួសស្រាលចំនួន៩៧នាក់៕

No comments

Powered by Blogger.