សហគ្រិនខ្មែរលើឆាកអន្តរជាតិ៖ សុខ សុភមង្គល
សហគ្រិនខ្មែរលើឆាកអន្តរជាតិ៖ សុខ សុភមង្គល
ថ្មីៗនេះ ទស្សនាវត្តីជំនួញដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក គឺទស្សនាវត្តី Forbes បានចេញ បញ្ជីសហគ្រិនអាស៊ីនាំមុខគេ៣០រូបដែលមានអាយុ ក្រោម៣០ឆ្នាំ ប្រចាំឆ្នាំ ២០១៧ (Forbe's 2017 Asia 30 under 30) ក្នុងចំណោមសហគ្រិនវ័យក្មេងមកពីប្រទេសនានា រួមមាន ចិន ឥណ្ឌា សឹង្ហបុរីជាដើម មានសហគ្រិនកម្ពុជាម្នាក់ដែរ គឺ លោក សុខ សុភមង្គល។
លោក សុខ សុភមង្គល លើគេហទំព័រ Forbes ត្រូវបានគេចាត់ទុកជាសហគ្រិននាំមុខវ័យក្មេងនៅអាស៊ី ឆ្នាំ ២០១៧

លោក សុខ សុភមង្គល ជាអ្នកខេត្តសៀមរាប បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ និងជាស្ថានិកនៃ ក្រុមហ៊ុន បច្ចេកវិទ្យា Codingate ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។ ប៉ុន្តែមុនពេល លោក សុភមង្គល បានក្លាយខ្លួនជា ស្ថានិកក្រុមហ៊ុន បច្ចេកវិទ្យាដែលទទួលបាន ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៦ (CYEA 2016) លោកមានបទពិសោធបម្រើការងារក្នុងក្រុមហ៊ុនជាច្រើន រួមមាន ក្រុមហ៊ុនហនុមានទេសចរណ៏ ក្រុមហ៊ុន CoEnlight អង្គការ PEPY Empowering Youth ក្រុមហ៊ុន Digital Divide Data និងធ្លាប់ជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុផងដែរ ។
បើនិយាយពីកម្រិតវប្បធម៍វិញ លោក សុភមង្គល ជានិស្សិតមកពីសាកលវិទ្យាល័យ បៀលប្រាយ និង បានបន្តការសិក្សានៅមហាវិទ្យាល័យក្រៅប្រទេសដូចជា Oxford Business School នៅចក្រភពអង់គ្លេស និង មហាវិទ្យាល័យ University of Hradec Králové នៅសាធារណរដ្ឋឆែក ។ លោក សុខ សុភមង្គល ចេះនិយាយ៤ភាសា គឺ ភាសាខ្មែរ ជាភាសាកំណើត និង ភាសាបារាំង ភាសាឆែក និង ភាសាអង់គ្លេស។
ចង់ដឹងកាន់តែច្បាស់ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរដែលល្បីដល់អាមេរិក កុំភ្លេចចុចលើ Codingate។
ប្រភព៖ LinkedIn, Facebook, Forbes
No comments