ឈុតនាង ឧសភី

ឈុតសម្លៀកបំពាក់ដែល កញ្ញា អែម គន់ថង អតីតជយលាភីលេខ២ កញ្ញាឯកកម្ពុជា ឆ្នាំ២០១៦ ដែលបានស្លៀកចូលប្រកួតក្នុងកម្មវិធី Miss Earth 2017 នៅប្រទេសហ្វីលីពីន មានឈ្មោះថា "នាងឧសភី" ជាឈុតតំណាងជាតិ (National Costume)។[/caption]
តាមការពន្យល់របស់លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ Arise Agency ដែលជាអ្នករៀបចំបញ្ជូន កញ្ញា អែម គន់ថង ទៅប្រកួតនេះ ថា ឈុត "នាងឧសភី" ច្នៃដោយក្រុម La Chhouk Recycled & Creative Fashion ។នាងឧសភី ជាឈុតតំណាងជាតិ (National Costume) ដែលសម្រាប់ចូលប្រកួតក្នុងកម្មវិធី Miss Earth 2017នៅប្រទេសហ្វីលីពីន។ ឈុតនេះគីច្នៃដោយក្រុម La Chhouk Recycled & Creative Fashion ដោយមួយផ្នែកធំនៃរ៉ូបនេះ ត្រូវបានច្នៃចេញពីសំរាមស្ងួត ឬសម្ភារះដែលគេប្រើប្រាស់រួច (Recycled Materials) មានដូចជាឌីស គំរបដប បាវជាដើម។
ជាការពិតណាស់ ឈុតនេះបានផ្សារភ្ជាប់ពីអត្តសញ្ញាណខ្មែរ ដោយយកលំនាំតាម សត្វគោព្រៃ ដែលជាសត្វមួយតំណាងជាតិ ហើយយើងក៏បានបន្ថែមផ្នែកខ្លះនៃសម្លៀកបំពាក់របាំខ្មែរ ដូចជាសរុងក ខ្សែឈៀង ។ល។

ចំណែកឈ្មោះឈុតនេះក៏មានអត្ថន័យជ្រាលជ្រៅដែរ។ នាងឧសភី បានដល់ន័យជាស្ដេចគោញី ដោយយោងតាមពាក្យថា ឧសភ ឬ ឧសភរាជ ប្រែន័យសេចក្ដីថា ស្ដេចគោ ។
មិនត្រឹមតែប៉ុណ្ណោះ ឈុតនេះផងដែរនៅពេលបង្ហាញ វានឹងលឺសម្លេងកណ្ដឹង យោលទៅយោលមក ប្រៀបបាននឹងសម្លេងសត្វគោពេលធ្វើដំណើរផង ហើយក៏ជាចំនុចដែលបង្កើននូវភាពទាក់ទាញមួយកម្រិតទៀតដល់អ្នកទស្សនា ។
ជាងពិសេសជាងនេះទៅទៀត គេយកសត្វព្រៃ និង វត្ថុដែលប្រើប្រាស់រួច (Recycled Material ) ជាទស្សនាទាន (Concept ) ក៏ហេតុចង់បង្ហាញអត្ថន័យ ពីការចូលរួម ការការពារសត្វព្រៃ និង បរិស្ថាន អោយសមស្រប ទៅតាមកម្មវិធី Miss Earth 2017 ដែលគោលដៅធំរបស់កម្មវិធី ការអប់រំ ការការពារបរិស្ថាន ។
No comments