Header Ads

Header ADS

ការងារស្ម័គ្រចិត្តកម្មវិធី «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក»

ការងារស្ម័គ្រចិត្តកម្មវិធី «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក»



កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ Gogo Cambodia បានប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៏ បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។ 
កាលពីថ្ងៃទី កុម្ភៈ Gogo Cambodia បានបា្ររព្ធពិធីតម្លើងហោជាងដំបូលនៃសាលាតម្បាញធំ ដើម្បីបួងសួងដល់វត្ថុសាកសិទ្ធក្នុងដែនបុរី ដែលតែងតែជួយប្រជាជាតិកម្ពុជាឱ្យរស់នៅដោយភាពសុខសាន្ដ សប្បាយរីករាយ សន្តិភាព និង សាមគ្គីភាព សូមជួយឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដើម្បីជួយលើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ។ 





កម្មវិធីនេះនឹងប្រព្រឹត្តទៅនាវាលព្រះមេរុ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ តទៅ។ កម្មវិធីអាចសម្រេចបាន លុះត្រាតែក្រមាដែលត្បាញមានប្រវែងសរុបយ៉ាងតិច ,០០០ ម៉ែត្រ។ពេលវេលាយូរ ឬឆាប់ គឺអាស្រ័យទៅនឹងកាលចូលរួមរបស់បងប្អូនទាំងអស់គ្នា។ ហេតុដូច្នេះហើយកម្មវិធី «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ត្រូវការជ្រើសរើសយុវជនស្ម័គ្រចិត្តដើម្បីជួយក្នុងការរៀបចំដំណើរការកម្មវិធីទៅតាមទីតាំងនីមួយៗរួមមាន ()សាលចុះឈ្មោះនិងរៀនតម្បាញ ()សាលតម្បាញ ()រោងផ្តល់ព័ត៌មាន ()គ្រប់គ្រងទីតាំង ()ក្រុមចល័ត និង ()call center


















លក្ខខណ្ឌជ្រើសរើស
យុវជន-យុវនារី ដែលមានបំណងដាក់ពាក្យ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
. មានពេលទំនេរអាចជួយការងារបានយ៉ាងតិច ១ខែ
. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
. មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងការងារល្អ
. មានអត្តចរិតស្លូតបូត សុភាពរាបសា និងមានសុខភាពមាំមួន
. មានទំនួលខុសត្រូវ និងឆន្ទៈខ្ពស់លើការងារ
. ធ្លាប់មានបទពិសោធន៍ការងារស្ម័គ្រចិត្តកាន់តែប្រសើរ

ក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅ បេក្ខជន/បេក្ខនារីដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 070 572 625/ 096 789 5957

ដើម្បីចូលរួម សូមបំពេញពាក្យស្នើសុំក្នុងគេហទំព័រនេះ៖ http://www.gogocambodia.asia/volunteer/

No comments

Powered by Blogger.